|
|
William Saliba និយាយថា Arsenal ត្រូវតែលម្អ និងបញ្ឈប់ការស៊ុតបាល់បញ្ចូលទីដូចដែលពួកគេបានប្រកួតជាមួយ Liverpool ក្នុង FA Cup ។
Saliba បាននិយាយក្រោយការធ្លាក់ចេញពី FA Cup ថា ខ្ញុំពិតជាខកចិត្តណាស់ ព្រោះយើងបានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ។
យើងមានឱកាសច្រើនក្នុងការស៊ុតបញ្ចូលទី ប៉ុន្តែយើងធ្វើមិនបាន។ សូម្បីតែនៅក្នុងតង់ទីពីរ យើងធ្វើបានល្អ ប៉ុន្តែជាអកុសល យើងបានទាត់បាល់ពិន័យ Free kick មួយគ្រាប់ 10 នាទីមុន ចប់ការប្រកួត។
យើងអាចឈ្នះការប្រកួតនេះ ព្រោះពេលយើងមានឱកាសច្រើនបែបនេះ យើងអាចរកគ្រាប់បាល់បាន។ យើងត្រូវតែការពារការស៊ុតបាល់ពិន័យ Free kick ឱ្យបានល្អជាងនេះ យើងលេងបែបនេះមិនអាចយកឈ្នះពួកគេបានទេ ដូច្នេះហើយយើងពិតជាអាចខកចិត្តនៅថ្ងៃនេះ។
យើងត្រូវតែនៅជាមួយគ្នា។ យើងដឹងថាយើងមិនមែនជាពេលវេលាដ៏ល្អបំផុតរបស់យើងទេ ប៉ុន្តែយើងនឹងមិនបោះបង់ ហើយយើងនឹងត្រលប់មកវិញកាន់តែខ្លាំង។
យើងនឹងហ្វឹកហាត់អោយខ្លាំងក្នុងអំឡុងពេលសម្រាកនេះ យើងនឹងដកដង្ហើមបន្តិច។ យើងនឹងនៅជាមួយគ្នា ហើយត្រលប់មកកាន់តែរឹងមាំ និងល្អជាងនេះ។
ក្រុមកាំភ្លើងធំមានរយៈពេលសម្រាកជិតពីរសប្តាហ៍មុនពេលការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Crystal Palace ក្នុងក្របខ័ណ្ឌ Premier League ។
Facebook Page Aa2888
PSG បានក្លាយជាក្លឹបបារាំងដំបូងគេដែលឈ្នះពាន UEFA Super Cup ដោយយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 4-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យ បន្ទាប់ពីស្មើ 2-2 ក្នុងម៉ោងធម្មតានៅកីឡដ្ឋាន Stadio Friuli។...
យោងតាម SportBild កីឡាករ Borussia Dortmund មួយចំនួនបានគាំទ្រគំនិតនៃការនាំយក Jadon Sancho ត្រឡប់មកវិញសម្រាប់ការប្រកួតទីបី។...
Rasmus Hojlund ខិតកាន់តែកៀកទៅនឹងការចាកចេញរបស់ Manchester United ដោយ AC Milan ធ្វើឱ្យខ្សែប្រយុទ្ធដាណឺម៉ាកក្លាយជាគោលដៅអាទិភាព។...
Jadon Sancho បានបដិសេធសំណើរដើម្បីចូលរួមជាមួយក្រុម Besiktas របស់ប្រទេសទួរគី បើទោះបីជាក្លឹបមានការចាប់អារម្មណ៍ខ្លាំង និងការអត្ថាធិប្បាយថ្មីៗពីប្រធាន Serdal Adali បង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះក៏ដោយ។...
ក្រុមតោខៀវ Chelsea នៅតែបន្តស្វែងរកយ៉ាងសកម្មនូវ Xavi Simons ដោយខ្សែបម្រើសញ្ជាតិហូឡង់បានផ្តោតទាំងស្រុងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលរវាងក្រុមតោខៀវ និង RB Leipzig រាយការណ៍ Florian Plettenberg ។...