|
|
ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹប Barcelona មិនចង់លក់ខ្សែបម្រើ Frenkie de Jong នោះទេ ខណៈក្លឹប Manchester United តាមចែចូវចង់បានរហូតមក។
លោក Laporta បាននិយាយថា៖" Frenkie de Jong គឺជាកីឡាកររបស់ក្លឹប Barcelona របស់យើង។ យើងមិនចង់លក់គេនោះទេ ទាល់តែដល់ថ្នាក់ថាយើងមិនមានជម្រើសអ្វីផ្សេងក្រៅពីលក់គេ ទើបយើងលក់គេ "។ គួរបញ្ជាក់ថា De Jong ជាកីឡាករមួយដែល Man Utd ដាក់គោលដៅចង់បាន ទោះជាកីឡាកររូបនេះផ្ទាល់ធ្លាប់បដិសេធ ក៏ដូចខាង Barca ដំឡើងថ្លៃយ៉ាងណាក៏ដោយ Man Utd នៅតែគិតគូរ និងចែចូវចង់បានរហូតមក៕
ប្រភព ៖ The Sun
UEFA Super Cup PSG VS Tottenham Match ...
David Alaba អាចនឹងត្រូវដាក់ពង្រាយនៅតំបន់កណ្តាលសម្រាប់ Real Madrid ក្នុងឱកាសនេះបើយោងតាម Marca។ ខ្សែការពារវ័យ 33 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងតួនាទីនេះកំឡុងពេលប្រកួតមិត្តភាពថ្មីៗនេះជាមួយក្រុម Leganes 4-1 ។...
Girona FC បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកវ័យ 36 ឆ្នាំ Axel Witsel លើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីការចាកចេញរបស់គាត់ពី Atletico ។...
យោងតាមលោក Fabrizio Romano ក្លឹប Newcastle United ជិតឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Jacob Ramsey ពី Aston Villa ។...
L'Equipe រាយការណ៍ថា Gianluigi Donnarumma ត្រៀមចាកចេញពី Paris Saint-Germain បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City ។ ឥឡូវនេះ វាអាស្រ័យលើក្លឹបដើម្បីយល់ព្រមលើលក្ខខណ្ឌ។...