|
|
Fabrizio Romano រាយការណ៍ថា Mohamed Salah ខិតកាន់តែកៀកក្នុងការចុះកុងត្រាថ្មីជាមួយ Liverpool ដោយកិច្ចព្រមព្រៀងពេលនេះស្ថិតក្នុងដំណាក់កាលចុងក្រោយ។
ហង្សក្រហមនៅតែមានទំនុកចិត្តថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយធានាបាននូវអនាគតរបស់កីឡាករឆ្នើមម្នាក់របស់ពួកគេ។
Liverpool ក៏កំពុងមានការរីកចម្រើនជាវិជ្ជមានជាមួយនឹងស្ថានភាពកិច្ចសន្យារបស់ Virgil van Dijk ។ ថ្មីៗនេះ ខ្សែការពារសញ្ជាតិហូឡង់បានបញ្ជាក់ថា ការពិភាក្សាបាននិងកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយការបន្តត្រូវបានរំពឹងទុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
Salah ស៊ុតបញ្ចូលទីបាន 32 គ្រាប់ និង assists 22 ដងក្នុង 45 mathces នៅរដូវកាលនេះ។
UEFA Super Cup PSG VS Tottenham Match ...
David Alaba អាចនឹងត្រូវដាក់ពង្រាយនៅតំបន់កណ្តាលសម្រាប់ Real Madrid ក្នុងឱកាសនេះបើយោងតាម Marca។ ខ្សែការពារវ័យ 33 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងតួនាទីនេះកំឡុងពេលប្រកួតមិត្តភាពថ្មីៗនេះជាមួយក្រុម Leganes 4-1 ។...
Girona FC បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកវ័យ 36 ឆ្នាំ Axel Witsel លើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីការចាកចេញរបស់គាត់ពី Atletico ។...
យោងតាមលោក Fabrizio Romano ក្លឹប Newcastle United ជិតឈានដល់កិច្ចព្រមព្រៀងចុងក្រោយដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Jacob Ramsey ពី Aston Villa ។...
L'Equipe រាយការណ៍ថា Gianluigi Donnarumma ត្រៀមចាកចេញពី Paris Saint-Germain បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City ។ ឥឡូវនេះ វាអាស្រ័យលើក្លឹបដើម្បីយល់ព្រមលើលក្ខខណ្ឌ។...